បារាំង ប្រកាសបង្កើនទំហំឃ្លាំងអាវុធនុយក្លេអ៊ែរ ឆ្លើយតបនឹងហានិភ័យជម្លោះសកល
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នាថ្ងៃចន្ទ បានប្រកាសថា បារាំងនឹងបង្កើនទំហំឃ្លាំងអាវុធនុយក្លេអ៊ែរ និងពង្រឹងសមត្ថភាពកំញើញរបស់ខ្លួន ស្របពេលដែលហានិភ័យនៃជម្លោះសកល ដែលអាចឈានដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ កំពុងកើនឡើងគួរឱ្យព្រួយបារម្ភ។
ថ្លែងសុន្ទរកថាចេញពីមូលដ្ឋាននាវាមុជទឹកនៅក្នុងតំបន់
ប្រ៊ីតតានី (Brittany) លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា «បច្ចុប្បន្ន យើងកំពុងឆ្លងកាត់ដំណាក់កាលនៃភាពវឹកវរផ្នែកភូមិសាស្ត្រនយោបាយ
ដែលពោរពេញទៅដោយហានិភ័យដ៏គ្រោះថ្នាក់បំផុត»។
ទន្ទឹមគ្នានេះ លោកប្រធានាធិបតីបានបញ្ជាក់បន្ថែមថា
ការពង្រឹងប្រព័ន្ធការពារ និងសមត្ថភាពកំញើញនុយក្លេអ៊ែររបស់ប្រទេសបារាំងឱ្យ «កាន់តែរឹងមាំ» ជាងមុន គឺជាភាពចាំបាច់មិនអាចខ្វះបាន
ក្នុងកាលៈទេសៈដ៏តានតឹងនេះ៕ (Reuters)

Post a Comment