ត្រាំ ទាមទារឱ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ស្របពេលការចរចាដំបូងចាប់ផ្តើម
វ៉ាស៊ីនតោន៖ នាថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទាមទារឱ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ដែលនេះគឺជាការកើនឡើងកម្តៅយ៉ាងខ្លាំងនៃគោលជំហររបស់លោក ក្រោយសង្គ្រាមរយៈពេលមួយសប្តាហ៍ដែលលោកបានចាប់ផ្តើមរួមគ្នាជាមួយអ៊ីស្រាអែល។
ការថ្លែងរបស់លោក ត្រាំ
ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud
Pezeshkian បានប្រកាសថា
ប្រទេសមួយចំនួនបានចាប់ផ្តើមធ្វើជាអ្នកសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយការទូត។
លោក ត្រាំ បានសរសេរលើបណ្តាញសង្គមថា «នឹងមិនមានកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ឡើយ
ក្រៅពីការចុះចាញ់ដោយគ្មានលក្ខខណ្ឌ!» ដោយលោកថែមទាំងសន្យាថា
នឹងជួយជ្រោមជ្រែងឱ្យអ៊ីរ៉ង់ក្លាយជាប្រទេសសេដ្ឋកិច្ចខ្លាំងក្លាជាងមុន
បន្ទាប់ពីជ្រើសរើសបានមេដឹកនាំថ្មីដែល «អាចទទួលយកបាន»។ កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ ក៏បានទាមទារសិទ្ធិជ្រៀតជ្រែកក្នុងការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ផងដែរ។
ទោះបីយ៉ាងណាលោក Pezeshkian
បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ប្តេជ្ញាស្វែងរកសន្តិភាព
ប៉ុន្តែក៏មិនស្ទាក់ស្ទើរក្នុងការការពារសេចក្តីថ្លៃថ្នូររបស់ខ្លួនដែរ
ដោយលោកបានបញ្ជាក់ថា អ្នកសម្របសម្រួលគួរតែពិភាក្សាជាមួយអ្នកដែលបានបង្កជម្លោះនេះឡើង។
សូមជម្រាបថា
ស្របពេលដែលយុទ្ធនាការទូតចាប់ផ្តើមរំកិលខ្លួន សង្គ្រាមក៏កាន់តែផ្ទុះឡើងខ្លាំង ដោយអ៊ីស្រាអែលបានវាយប្រហារយ៉ាងសន្ធឹកសន្ធាប់លើរដ្ឋធានីបេរូតប្រទេសលីបង់
និងបន្តការវាយប្រហារលើអ៊ីរ៉ង់ ដោយប្រើប្រាស់យន្តហោះចម្បាំង៥០គ្រឿង
កម្ទេចលេណដ្ឋានក្រោមដីរបស់មេដឹកនាំអ៊ីរ៉ង់៕

Post a Comment