យោធាអាមេរិក ប្រើយន្ដហោះទម្លាក់គ្រាប់បែក B-1 វាយប្រហារលើអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ យោធាអាមេរិកបានទទួលស្គាល់ថាខ្លួនបានប្រើប្រាស់យន្ដហោះទម្លាក់គ្រាប់បែក B-1 កាលពីយប់ថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ ដើម្បីវាយប្រហារលើអ៊ីរ៉ង់។
ទីបញ្ជាការអាមេរិក CENTCOM
នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X បានគូសបញ្ជាក់ថា «កាលពីយប់ថ្ងៃចន្ទ
យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-1 បានវាយប្រហារចូលយ៉ាងជ្រៅក្នុងទឹកដីអ៊ីរ៉ង់
ដើម្បីបំផ្លាញសមត្ថភាពមីស៊ីលបាលិស្ទីគរបស់អ៊ីរ៉ង់»។
ការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B-1
ត្រូវបានរាយការណ៍មុនគេដោយស្ថាបនិកស្ថាប័ន Military Air
Tracking Alliance ដែលមានជំនាញខាងវិភាគ យោធា
និងសកម្មភាពហោះហើររបស់យន្ដហោះចម្បាំង៕

Post a Comment