អ៉ីរ៉ង់តែងតាំងលោក Alireza Arafi បញ្ចូលក្នុងក្រុមប្រឹក្សាដឹកនាំរដ្ឋបណ្តោះអាសន្ន ក្រោយការសម្លាប់មេដឹកនាំកំពូល

តេហេរ៉ង់៖ នាថ្ងៃអាទិត្យនេះ អ៊ីរ៉ង់បានសម្រេចតែងតាំងលោក Alireza Arafi ជាសមាជិកអ្នកប្រាជ្ញច្បាប់នៃ «ក្រុមប្រឹក្សាដឹកនាំរដ្ឋបណ្តោះអាសន្ន» ដែលជាស្ថាប័នកំពូលមានភារកិច្ចទទួលខុសត្រូវរាល់តួនាទីរបស់មេដឹកនាំកំពូល រហូតដល់សភាអ្នកជំនាញអាចបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីបាន។

លោក Arafi ដែលជាបព្វជិតសាសនា និងជាសមាជិកក្រុមប្រឹក្សាអាណាព្យាបាលផងនោះ នឹងត្រូវចូលរួមក្នុងក្រុមប្រឹក្សាដឹកនាំបណ្តោះអាសន្ននេះ ដោយឈរជើងរួមគ្នាជាមួយឥស្សរជនកំពូលៗពីររូបទៀត គឺប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងប្រធានប្រព័ន្ធតុលាការកំពូល លោក Gholamhossein Mohseni Ejei

សូមជម្រាបថា ការតែងតាំងនេះធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសអ៊ីរ៉ង់ ដែលតម្រូវឱ្យមានការបង្កើតក្រុមប្រឹក្សាសមាសភាព៣រូបនេះឡើងជាបន្ទាន់ ដើម្បីក្តោបក្តាប់អំណាចដឹកនាំរដ្ឋរួមគ្នា ក្នុងករណីដែលមេដឹកនាំកំពូលទទួលមរណភាព ឬអសមត្ថភាពក្នុងការបំពេញការងារ៊៕




 

Powered by Blogger.