ប៉ាឡេស្ទីន ថ្កោលទោសការអនុញ្ញាតឱ្យកាន់កាប់ដីធ្លី សម្រាប់អ្នកតាំងលំនៅអ៊ីស្រាអែល ក្នុងតំបន់ West Bank

បរទេស៖ បន្ទាប់ពីគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល អនុម័តវិធានការបន្ថែមដើម្បីបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើតំបន់ West Bank ដោយផ្តល់លទ្ធភាពដល់អ្នកតាំងលំនៅ អាចទិញដីធ្វើជាកម្មសិទ្ធិ ប៉ាឡេស្ទីនបានហៅសកម្មភាពនោះ ថាជាការដណ្តើមគ្រប់គ្រង។

ក្រុមរដ្ឋមន្ត្រីអ៊ីស្រាអែល បានបោះឆ្នោតគាំទ្រដល់ការចាប់ផ្តើមដំណើរការចុះបញ្ជីដីធ្លី នៅ West Bank បន្ទាប់ពីបានធ្វើកាលពីឆ្នាំ ១៩៦៧ ដែលកាលណោះ មានការថ្កោលទោសជាអន្តរជាតិ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល Bezalel Smotrich បាននិយាយថា យើងកំពុងបន្តបដិវត្តន៍ការតាំងលំនៅ ខណៈដែលរដ្ឋមន្ត្រីការពារជាតិ Israel Katz និយាយថា ការចុះបញ្ជីដីធ្លីគឺជាវិធានការសន្តិសុខដ៏សំខាន់មួយ។

ប្រធានាធិបតីប៉ាឡេស្ទីន បានថ្កោលទោសជំហាននេះ ដោយនិយាយថា វាបង្កើតជាការកាត់បញ្ចូលទឹកដីប៉ាឡេស្ទីន ដោយគ្មានការពិត និងជាការចាប់ផ្តើមនៃផែនការឧបសម្ព័ន្ធ តាំងលំនៅខុសច្បាប់។

សូមជម្រាបថា West Bank ស្ថិត​ក្នុង​ចំណោម​ទឹកដី​ដែល​ប៉ាឡេស្ទីន ​ស្វែងរក​ការបង្កើតជារដ្ឋ​ឯករាជ្យ​នា​ពេល​អនាគត។ ភាគច្រើននៃដែនដីនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល ខណៈតំបន់មួយចំនួន គ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីន ដែលគាំទ្រដោយលោកខាងលិច៕



 

Powered by Blogger.