សុនខរបស់ CMAC ធ្វើអន្តោប្រវេសន៍ទៅរស់នៅ និងធ្វើការងារ នៅប្រទេសបូស្លៀរ
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សុនខរបស់អង្គភាព CMAC បានធ្វេីអន្តោប្រវេសន៍ ទៅរស់នៅ និងធ្វេីការងារនៅប្រទេសបូស្លៀរ។
ឯកឧត្តមថា CMAC ធ្លាប់តែទិញសុនខពីប្រទេសបូស្លៀរ
សម្រាប់បម្រេីការងារនៅកម្ពុជា ឥឡូវនេះអង្គការជាដៃគូ NPA ដែលបានសហការជាមួយអង្គភាព
CMAC ចាប់តាំងពីឆ្នាំ១៩៩២-១៩៩៣នោះ បានជាវសុនខទាំង
២ទៅបូស្លៀរវិញម្តង។
ឯកឧត្តម ហេង រតនា ចាត់ទុកថា
នេះជាការពង្រឹងម្ចាស់ការលេីវាសនារបស់យេីង អ្នកខ្លះអាចយល់ថា វាមិនមែនជាសមិទ្ធផលធំដុំអ្វីនោះទេ
ប៉ុន្តែយេីងបានយល់ច្បាស់
និងមានមោទនភាពហេីយវាជាមេរៀនជាក់ស្តែងក្នុងការចូលរួមចំណែកលេីមូលដ្ឋាននូវការពង្រឹងស្មារតី
និងគោលដៅភាពជាម្ចាស់(ម្ចាស់ការ)របស់កម្ពុជា៕








Post a Comment