លោក ត្រាំ ទុកពេល ១០ ទៅ១៥ថ្ងៃ ឱ្យអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀង បើមិនចង់ឱ្យរឿងអាក្រក់កើតឡើង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថាអ៊ីរ៉ង់ត្រូវតែចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើពុំដូច្នោះទេ រឿងអាក្រក់ៗជាច្រើននឹងកើតឡើង ជាមួយការទុកពេល ១០ ទៅ១៥ថ្ងៃឱ្យធ្វើការសម្រេចចិត្ត ខណៈតេហេរ៉ង់គំរាមជាថ្មីថានឹងវាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើខ្លួនរងការវាយប្រហារ។
ខណៈការបង្កើនវត្តមានយោធាអាមេរិកយ៉ាងសម្បើមក្នុងតំបន់មជ្ឈិមបូព៌ាបាននិងកំពុងបង្កឱ្យមានការភ័យខ្លាចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ
លោក ត្រាំ បាននិយាយថាកិច្ចចរចា ជាមួយអ៊ីរ៉ង់ដើម្បីបំបែកភាពជាប់គាំងបានដំណើរទៅយ៉ាងល្អ
តែទាមទាំងឱ្យតេហេរ៉ង់ឈានដល់កិច្ចព្រមព្រៀងដ៏មានអត្ថន័យមួយ។ «បើពុំដូច្នោះទេ រឿងអាក្រក់ៗជាច្រើន នឹងកើតឡើង»។
នេះជាការគូសបញ្ជាក់បស់លោក ត្រាំ ដែលគំរាមម្ដងហើយម្ដងទៀតពីការវាយប្រហារលើអ៊ីរ៉ង់
ប្រាប់ទៅកាន់កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពរបស់លោក
ក្នុងទីក្រុងវ៉ាស៊ីនតោន។
លោក ត្រាំ
ក៏បានរំឮកឡើងវិញផងដែរពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់កាលពីខែមិថុនា
ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់ថា «សក្តានុពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញ
ដូច្នេះយើងប្រហែលជានឹងត្រូវចាត់វិធានការបន្ថែម ឬក៏មិនចាំបាច់។
អ្នកទាំងអស់គ្នានឹងបានដឹងក្នុងពេលប្រហែល ១០ថ្ងៃទៀត»។
នៅពេលត្រូវបានសាកសួរបន្ថែម លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air
Force One ថា «ខ្ញុំគិតថា១០ ទៅ១៥ថ្ងៃ
វាគ្រប់គ្រាន់ហើយ»។
សូមជម្រាបថា
ក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio
Guterres អ៊ីរ៉ង់បានបញ្ជាក់ថាខ្លួននឹងមិនចាប់ផ្ដើមសង្រ្គាមមុននោះទេ
ប៉ុន្តែក្នុងករណី ដែលខ្លួនរងការវាយប្រហារ ឬឈ្លានពានដោយយោធា នោះអ៊ីរ៉ង់នឹងសងសឹកឱ្យបានខ្លាំងក្លា
និងសមស្របទៅតាមសិទ្ធិស្វ័យការពារខ្លួន៕ (Reuters)

Post a Comment