កងពលតូចដឹកជញ្ជូនលេខ៩៩ ថ្លែងអំណរគុណក្រុមយុវជនការពារសន្តិភាពដែលបានឧបត្ថម្ភទឹកសុទ្ធ សម្រាប់ចែកជូនវីរៈកងទ័ពជួរមុខ
ភ្នំពេញ៖ ជំនួសមុខជូនឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមយុវជនការពារសន្តិភាព ដែលបានជួយឧបត្ថម្ភ ទឹកសុទ្ធចំនួន១០០កេស ជូនដល់កងពលសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព ជាពិសេសម្រាប់នាំយកបន្ត ទៅចែកជូនដល់បងប្អូនវីរៈកងទ័ពជួរមុខ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ។
ទឹកចិត្តដ៏សប្បុរសធម៌របស់សប្បុរសជនទាំងអស់គ្នានេះ
បានបង្ហាញយ៉ាងច្បាស់អំពី "ទឹកចិត្តសមរភូមិក្រោយ" ដែលមិនដែលបោះបង់
ឬមើលរំលងសុខទុក្ខ និងវីរភាពរបស់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន
ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
សូមជូនពរ
សប្បុរជនទាំងគ្នាព្រមទាំងក្រុមគ្រួសារជួបប្រទះតែសេចក្តីសុខ សុភមង្គល
ជ័យជំនះគ្រប់ភារកិច្ច រកស៊ីទទួលទានមានបាន និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ
អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



Post a Comment