សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់កម្ពុជាវិញហើយ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់ពីការចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព នៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប ចាប់ពីថ្ងៃទី១៩-២៦ កុម្ភៈ មកដល់មាតុប្រទេសវិញ នៅម៉ោងប្រមាណជាជិត៤រសៀលថ្ងៃទី២៦ កុម្ភៈនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាកចេញពីកម្ពុជា កាលពីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។

កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព បានធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ដូណាល់​ ត្រាំ ប្រធានាធិបតីអាមេរិក ដែលជាស្ថាបនិក ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញ នៅតំបន់ហ្គាហ្សា៕




 

Powered by Blogger.