កម្ពុជា-ជប៉ុន ចុះអនុស្សារណៈ នៃកិច្ចប្រតិបត្តិការ ស្ដីពីពង្រឹងកិច្ចការច្បាប់បរិស្ថាន ដើម្បីអភិបាលកិច្ចបរិស្ថាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូ ចុះហត្ថលេខាលើអនុសារណៈនៃកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធសមាគមមេធាវីជប៉ុន Shiho-Shoshi ។

លោក Ozawa Yoshinori ប្រធានសហព័ន្ធ Shiho-Shoshi សមាគមមេធាវីជប៉ុន បានគូសបញ្ជាក់ថា នឹងគាំទ្រនិងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយចូលរួមចំណែកដល់ការព្យាករណ៍បរិស្ថាននៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងសម្រេចបាននូវគោលដៅសំខាន់ៗចំនួនបីគឺ (១) លើកកម្ពស់ការអនុវត្តច្បាប់បរិស្ថាន(2) ពង្រឹងតម្លាភាពក្នុងការអនុញ្ញាត និងអភិបាលកិច្ចបរិស្ថាន និង (៣)កសាងក្របខ័ណ្ឌស្ថាប័នឱ្យកាន់តែរឹងមាំសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបន្ថែមថា នៅពេលស្ថាប័នរបស់យើងមានតម្លាភាព ច្បាប់គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព យើងនឹងបង្កើតបានមូលដ្ឋានគ្រឹះនៃភាពជោគជ័យយូរអង្វែង៕





Powered by Blogger.