ស្នងការនគរបាលខេត្តកែប ចុះសំណេះសំណាល និងឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមការងារបង្ក្រាប និងអ្នកសារព័ត៌មាន
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភដើម្បីលើកទឹកចិត្តដល់កម្លាំងសមត្ថកិច្ច និងប្រតិបត្តិករព័ត៌មានក្នុងខេត្ត។
លោកឧត្តមសេនីយ៍ទោ
បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងជំនាញ ក្នុងការបង្ការ
បង្ក្រាបបទល្មើស និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ។
ដើម្បីពង្រឹងស្មារតីដល់មន្ត្រីអនុវត្តច្បាប់
និងបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយភ្នាក់ងារសារព័ត៌មាន ក្នុងការផ្តល់ព័ត៌មានពិតជូនពលរដ្ឋ
និងចូលរួមថែរក្សាសុវត្ថិភាពសង្គម, ក្នុងឱកាសនោះ លោកស្នងការបានផ្តល់ជូននូវថវិកា
និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់អ្នកសារព័ត៌មានប្រចាំខេត្តកែប និងក្រុមការងារបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្ត។
តាមរយៈសកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខ
និងការងារបង្កើនប្រសិទ្ធភាពសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកែបទាំងមូល៕










Post a Comment