សម្ដេចតេជោ ជំរុញឲ្យកម្ពុជា-បារាំង បន្តនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញឲ្យភាគីកម្ពុជា និងបារាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត លើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា
បានឲ្យដឹងនៅក្រោយជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Thomas
Lam ប្រធានក្រុមមិត្តភាពសភាបារាំង-កម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ
ឆ្នាំ២០២៦ ថា សម្ដេចតេជោបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង
ដោយសម្ដេចតេជោជំរុញឲ្យភាគីទាំងពីរ បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត
លើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ។
ចំណែកឯកឧត្តម Thomas Lam បានសម្ដែងការពេញចិត្តចំពោះអ្វីដែលសម្ដេចតេជោបានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជានិងបារាំង
និងបានឯកភាពទាំងស្រុងលើការជំរុញឱ្យបារាំង
និងកម្ពុជាជំរុញបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ មកកម្ពុជា ។
បើតាមលោក ជា ធីរិទ្ធ
សម្ដេចតេជោបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម Thomas Lam និងប្រតិភូ
គឺជាផ្នែកដ៏សំខាន់នៃការធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងបារាំងកាន់តែរីកចម្រើន
និយាយដោយឡែករវាងស្ថាប័ននីតិប្បញ្ញត្តិ រវាងកម្ពុជានិងបារាំងកាន់តែល្អប្រសើរ ។
ជាមួយគ្នានេះ
ឯកឧត្តមបានកោតសរសើរចំពោះសម្ដេចតេជោ នៅពេលនៅជានាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើន
មានសេដ្ឋកិច្ចល្អប្រសើរ ជាពិសេសសន្តិភាពដែលរកបានដោយសម្ដេចតេជោ
និងបន្តមករីកចម្រើនដល់សព្វថ្ងៃនេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ៕







Post a Comment