ប្រធានមន្ទីរបរិស្ថានខេត្តកែប និងនិស្សិតដុនបូស្កូ រួមគ្នាបង្កើនគម្របបៃតងតាមរយៈការបណ្ដុះកូនឈើជាង ១.៥០០ ដើម

 អត្ថបទ៖ ទ្រី ហៀន  

​ខេត្តកែប៖ ស្មារតីស្រឡាញ់បរិស្ថានត្រូវបានបង្ហាញឡើងយ៉ាងសកម្ម, នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកែប សហការជាមួយប្អូនៗនិស្សិតមកពីសាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានចុះយុទ្ធនាការរួមគ្នាបណ្ដុះកូនឈើនៅថ្នាលបណ្តុះកូនឈើ នៃស្នាក់ការរងឧទ្យានជាតិកែប។

 នៅក្នុងសកម្មភាពដ៏មានអត្ថន័យនេះ កូនឈើចម្រុះសរុបចំនួន ១.៥៨០ ដើម ត្រូវបានរៀបចំបណ្ដុះ រួមមាន៖ កូនត្នោត ២៥០ ដើម, ដើមកកោះ៖ ៨៨០ ដើម និងដើមអំពិលផ្អែម៖ ៤៥០ ដើម។

 សកម្មភាពនេះមិនត្រឹមតែជាការបណ្ដុះកូនឈើប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបណ្តុះមនសិការស្រឡាញ់ធនធានធម្មជាតិ និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ឧទ្យានជាតិឱ្យកាន់តែមានភាពស្រស់បំព្រង៕













Powered by Blogger.