សម្តេចប៉ាប លីអូ៖ សន្តិភាពនៅអ៊ុយក្រែន មិនអាចពន្យារពេលបានទេ
វ៉ាទីកង់៖ សម្តេចប៉ាប លីអូ បានអំពាវនាវយ៉ាងទទូចនៅថ្ងៃអាទិត្យនេះ ឱ្យមានការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនជាបន្ទាន់ ដោយមានបន្ទូលថា សន្តិភាពសម្រាប់ជម្លោះដ៏យូរអង្វែងនេះ «មិនអាចពន្យារពេលបានទៀតទេ»។
នៅក្នុងសុន្ទរកថាប្រចាំសប្តាហ៍ទៅកាន់អ្នកធម្មយាត្រានៅទីលាន
St.
Peter's Square បន្ទាប់ពីការអធិស្ឋានថ្ងៃអាទិត្យ
សម្តេចប៉ាបបានមានបន្ទូលថា «សន្តិភាពមិនអាចពន្យារពេលបានទេ។
វាជាតម្រូវការចាំបាច់បន្ទាន់...សង្គ្រាមគឺជាមុខរបួសដែលបង្កឡើងលើគ្រួសារមនុស្សជាតិទាំងមូល
ដែលបន្សល់ទុកនូវសេចក្តីស្លាប់ ការបំផ្លិចបំផ្លាញ
និងស្លាកស្នាមនៃការឈឺចាប់ជាច្រើនជំនាន់»។
ការអំពាវនាវនេះធ្វើឡើងខណៈដែលរុស្ស៊ីបានបន្តបើកការវាយប្រហារតាមផ្លូវអាកាសថ្មីៗដោយប្រើប្រាស់ដ្រូន
និងមីស៊ីលផ្លោងកាលពីយប់មិញ។ ទន្ទឹមនឹងនេះ
កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់សហរដ្ឋអាមេរិកកំពុងជួបភាពជាប់គាំង
ដោយសាររុស្ស៊ីទាមទារឱ្យអ៊ុយក្រែនដកទ័ពចេញពីតំបន់ដុនបាស ដែលទីក្រុងកៀវបានបដិសេធ៕ (Reuters)

Post a Comment