លោកជំទាវ ចាយ ច័ន្ទរ៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខ

ភ្នំពេញ៖ ក្នុងស្មារតីខ្មែរតែមួយ ស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពជួរមុខ លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំបងប្អូនកងទ័ពធ្វើដំណើរទៅកាន់សមរភូមិមុខជាលើកទី១៤ ដើម្បីចុះសួរសុខទុក្ខ សម្តែងការគោរពដឹងគុណ និងនាំយកស្បៀងអាហារ បន្លែ ផ្លែឈើ គ្រឿងឧបភោគបរិភោគ រួមទាំងអំណោយសប្បុរសធម៌ និងថវិកាចំនួន២.០០០.០០០៛ ឧបត្ថម្ភជូនដល់បងប្អូនវីរៈកងទ័ព កងពលតូចថ្មើរជើងលេខ២១ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិមុខ

ក្នងដំណើរនេះដែរ លោកជំទាវ ចាយ ច័ន្ទរ៉ានី និងក្រុមការងារកងពល បានរៀបចំធ្វើបាញ់ហ៊យ បាញ់ស៊្រុង គុយទាវ រួមទាំងកាហ្វេ និងភេសជ្ជៈជាច្រើនមុខជូនដល់បងប្អូនវីរៈកងទ័ពប្រមាណ៥០០នាក់បានពិសារដោយផ្ទាល់។
សកម្មភាពដ៏សប្បុរស និងការចុះផ្ទាល់ដល់សមរភូមិមុខរបស់លោកជំទាវភរិយាឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ មិនមែនត្រឹមតែជាការនាំយកស្បៀងអាហារទៅចែកជូនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញឲ្យឃើញនូវ "ទឹកចិត្តស្រឡាញ់កងទ័ពដូចជាគ្រួសារតែមួយ ជាសាច់ញាតិបង្កើត" និង "ស្មារតីស្នេហាជាតិដ៏មោះមុត"។ សកម្មភាព​ទាំងនេះ​ពិតជា​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី ស្មារតី​សាមគ្គីភាព​ជាតិ ជា​ធ្លុង​មួយ រវាង​សមរភូមិ​ក្រោយ​និង​សមរភូមិ​មុខ ដែល​មាន ឆន្ទៈ​តែមួយ ស្មារតី​តែមួយ និង​បេះដូង​តែមួយ ក្នុង​ការ​រួមគ្នា​ទប់ទល់​រាល់​ការ​ឈ្លានពាន​ពី​សំណាក់​បរទេស។ ការ​គាំទ្រ​ពី​ខាងក្រោយ​នេះ​គឺជា​ខែល​ដ៏​រឹងមាំ​មួយ​សម្រាប់​លើក​កម្ពស់​ស្មារតី​ប្រយុទ្ធ​របស់​កងទ័ព​ជួរមុខ​យើង៕

















Powered by Blogger.