វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាក់ផ្សាយក្នុងសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៃវិទ្យាស្ថានខុងជឺនៅអារ៉ាប៊ីសាអូឌីត

បរទេស៖ កាលពីថ្ងៃទី១ ខែកុម្ភៈ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យព្រះអង្គម្ចាស់ស៊ុលតង់ប្រទេសអារ៉ាប៊ីសាអូឌីតបានរៀបចំសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ 

កម្មវិធីដកបទពិសោធដូចជា ការសរសេរអក្សរផ្ចង់ចិន ការគូរគំនូរប្រពៃណីចិន ការដកបទពិសោធពីសម្លៀកបំពាក់HANFU និងការជ្រលក់ក្រណាត់ជាដើម បានបង្ហាញពីប្រពៃណីនៃបុណ្យចូលឆ្នាំចិននិងសោភ័ណវិទ្យាបូព៌ាប្រទេស។

ជាមួយគ្នានេះដែរ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ជាភាសាអង់គ្លេសនិងភាសាអារ៉ាបរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក៏បានចាក់ផ្សាយក្នុងព្រឹក្តិការណ៍នេះ ដែលបានទាក់ទាញសិស្សានុសិស្សនិងគ្រូបង្រៀនចិននិងអារ៉ាប៊ីសាអូឌីតចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងផ្លាស់ប្តូរគ្នាយ៉ាងរាក់ទាក់កក់កៅ្ត។ 

សិស្សានុសិស្សនិងគ្រូបង្រៀនជាច្រើនបានសម្តែងការរំពឹងទុកយ៉ាងខ្លាំងចំពោះកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន៕





Powered by Blogger.