មន្រ្តីជំនាញតម្រង់ទិសកសិករដើម្បីប្រែក្លាយទៅជាជនបង្គោលក្នុងវិស័យកសិកម្ម!
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ ក្នុងសកម្មភាពចុះរៀបចំសួនបន្លែនៅឃុំភ្លុក ស្រុកសេសាន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឆិល វិបុល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្ត បានបង្ហាញថា គម្រោង «កសិករវៃឆ្លាត» គឺមានគោលដៅចង់ប្រែក្លាយកសិករឱ្យទៅជា «ជនបង្គោល» ដើម្បីលើកកម្ពស់អាហារូបត្ថម្ភ និងសន្តិសុខស្បៀង ។
ក្នុងនោះ មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តស្ទឹងត្រែង បានសហការជាមួយអង្គការដៃគូ ដើម្បីរៀបចំបង្កើត សួនបន្លែកសិករវៃឆ្លាត ក្នុងគោលបំណងពង្រឹងសន្តិសុខស្បៀង និងលើកកម្ពស់សុខុមាលភាពគ្រួសារនៅតាមមូលដ្ឋានផងដែរ ។
លោកប្រធានការិយាល័យបច្ចេកទេស បានឱ្យដឹងថាៈយើងចង់ឱ្យកសិករ ដែលទទួលបានការបណ្តុះបណ្តាលឱ្យក្លាយទៅជាអ្នកចែករំលែកបន្តនូវចំណេះដឹងផ្នែកកសិកម្មនេះ ទៅដល់បងប្អូនកសិករដ៏ទៃទៀតឱ្យបានទូលំទូលាយ ។ ទន្ទឹមនេះវាក៏ជាផ្នែកមួយនៃផែនការ ៣ឆ្នាំរំកិល ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ឱ្យទទួលបានទិន្នផលខ្ពស់ទាំងបរិមាណ និងគុណភាព តាមរយៈការអនុវត្តបច្ចេកទេសកសិកម្មទំនើប ។ លើសពីនេះវាក៏ជាផ្នែកមួយនៃគម្រោងភាពធន់ក្នុងសហគមន៍ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដែលកំពុងប្រឈមក្នុងពេលបច្ចុប្បន្ន ៕





Post a Comment