គីម ជុងអ៊ុន៖ កូរ៉េខាងជើងអាចនឹងត្រូវគ្នាជាមួយសហរដ្ឋអាមេរិក ប្រសិនបើត្រូវបានទទួលស្គាល់ជាមហាអំណាចនុយក្លេអ៊ែរ
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកចង់មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ប៉ុន្តែនៅតែចាត់ទុកថា កូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនជាសត្រូវចម្បងរបស់កូរ៉េខាងជើង។
បើតាម KCNA ឱ្យដឹងថា
ការកត់សម្គាល់បែបនេះរបស់លោក គីម ជុងអ៊ុន
ធ្វើឡើងនៅថ្ងៃចុងក្រោយនៃមហាសន្និបាតគណបក្សពលករ ជាមួយការជំរុញឱ្យសហរដ្ឋអាមេរិកទទួលស្គាល់
កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរ។ ការលើកឡើងរបស់លោក គីមផងដែរ កើតមានឡើង
ចំពេលមានការសង្ស័យថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
ប្រហែលជាអាចនឹងស្វែងរកការរៀបចំជំនួបក្រោមទម្រង់ណាមួយជាមួយលោក គីម ជុងអ៊ុន
នាឱកាសដែលរូបលោកធ្វើទស្សនកិច្ចទៅកាន់ចិននៅខែមេសា ខាងមុខ។
KCNA បានដកស្រង់សម្ដីរបស់លោក គីម ជុងអ៊ុន
ដែលបានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើទីក្រុងវ៉ាស៊ីនតោនគោរពឋានៈបច្ចុប្បន្ននៃប្រទេសរបស់យើង
ដូចដែល
មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ...ហើយលុបចោលគោលនយោបាយអរិភាព...នោះយើងគ្មានហេតុផលអ្វីដែលមិនអាចត្រូវគ្នាជាមួយសហរដ្ឋអាមេរិកនោះទេ»។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លោក គីម
ជុងអ៊ុនហាក់ដូចជាបិទផ្លូវស្ដារទំនាក់ទំនងជាមួយកូរ៉េខាងត្បូង
ដោយនៅតែប្រកាសថាទុកសេអ៊ូលគឺជាសត្រូវចម្បងរបស់ប្រទេសលោក៕ (AFP)

Post a Comment