ក្រុមហ៊ុន AROSCO នៅចក្រភពអង់គ្លេស ប្តេជ្ញាប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍កីឡាវាយកូនគោល
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតឲ្យលោក Jaz Kanth នាយកប្រតិបត្តិក្រុមហ៊ុន AROSCO ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើគម្រោងរៀបចំព្រឹត្តិការណ៍វាយកូនគោលនៅកម្ពុជា និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅកាន់ពិភពលោក។
ក្នុងជំនួបពិភាក្សាមានការអញ្ជើញចូលរួមពី លោក
ជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងសហការី ផងដែរ។
ជាការឆ្លើយតប រដ្ឋមន្រ្តី ហួត ហាក់
បានសម្តែងនូវការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន ដែលបំណងក្នុងការប្រែក្លាយប្រទេសកម្ពុជា
ជាគោលដៅទេសចរណ៍កីឡាវាយកូនគោល។ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថាបច្ចុប្បន្ន
កម្ពុជាមានទីលានវាយកូនគោលចំនួន១១ទីតាំង និងកន្លែងហាត់វាយកូនគោលចំនួន៥ទីតាំង
ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងទេសចរណ៍។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី
បានស្នើដោយក្រុមហ៊ុនរៀបចំនូវឯកសារទស្សនទាន (concept note) និងផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដើម្បីដាក់មកក្រសួងទេសចរណ៍
ពិនិត្យនិងសិក្សា ជាមួយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា៕





Post a Comment