សម្តេចធិបតី ប្រាប់ AFP ថា «កម្ពុជាមិនមែនបង្កើនភាពតានតឹង យើងចង់បន្ធូរបន្ថយ និងចង់បានការរួមរស់ជាមួយថៃដោយសន្តិភាព»
ព្រុចសែល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មានបារាំង (AFP) ថា៖ «កម្ពុជាចង់បានការបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់បញ្ហាជម្លោះព្រំដែនជាមួយនឹងប្រទេសថៃ»។
នៅក្នុងបទសម្ភាសន៍ដ៏កម្រជាមួយបណ្តាញសារព័ត៌មានអន្តរជាតិ
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបែលហ្សិក សម្តេចធិបតី បានបន្តថា៖ «យើងមិនមែនកំពុងបង្កើនជម្លោះជាមួយថៃទេ! យើងចង់បន្ធូរបន្ថយជម្លោះ
ហើយយើងចង់បានការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព»។
សម្តេចធិបតី ក៏បានសង្កត់ធ្ងន់លើទង្វើឈ្លានពានរបស់ថៃ
ដែលថៃកំពុងកាន់កាប់ទឹកដីកម្ពុជា
ហួសឆ្ងាយពីចំណុចដែលថៃខ្លួនឯងអះអាងថាជាខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរទៅទៀត
និងបានលាតត្រដាងសកម្មភាពឈ្លានពានរបស់ថៃផងដែរ
បន្ទាប់ពីទីក្រុងបាងកកក្នុងសប្តាហ៍នេះបានចោទប្រកាន់មកលើកម្ពុជាជាថ្មីម្តងទៀត
អំពីការបំពានបទឈប់បាញ់ ដែលសម្រេចបានកាលពីខែធ្នូ ចុងឆ្នាំមុន។
សម្តេចធិបតី
បានបន្ថែមដោយឆ្លើយតបនឹងសំណួរថាតើកម្ពុជានឹងប្រើកម្លាំងយោធា
ដើម្បីវាយយកទឹកដីដែលបាត់បង់មកវិញឬយ៉ាងណា? ដោយ
សម្តេចធិបតី បានឆ្លើយតបយ៉ាងច្បាស់ថា៖ «យើងប្រកាន់ខ្ជាប់ជំហរបន្ធូរបន្ថយជម្លោះ
និងស្វែងរកដំណោះស្រាយដោយសន្តិវិធីជានិច្ច»។
សូមរម្លឹកថា កងកម្លាំងឈ្លានពានថៃ បាន
និងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំង ជាក់ស្តែង (fait accompli) តាមរយៈការ រាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លាញ ផ្ទះប្រជាពលរដ្ឋ
ក្នុងដែនអធិបតេយ្យកម្ពុជា ដែលថៃបានកាន់កាប់ដោយខុសច្បាប់
បន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការ
តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាបន្តបន្ទាប់
ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ
ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន
ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំង៕

Post a Comment