ប្រមុខកងទ័ពអ៊ីរ៉ង់ ព្រមានឆ្លើយតបចំពោះការគំរាមកំហែងរបស់លោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
តេហេរ៉ង់៖ នាថ្ងៃពុធនេះ ប្រមុខយោធានៃប្រទេសអ៊ីរ៉ង់ បានចេញមុខព្រមានថា អ៊ីរ៉ង់នឹងមិននៅឈរស្ងៀម ហើយបណ្តោយឱ្យខ្លួន រងការគំរាមកំហែងពីប្រទេសដទៃទៀតឡើយ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានបង្ហាញការគាំទ្រចំពោះចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាល។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា
អគ្គមេបញ្ជាការកងទ័ពអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Amir Hatami បានលើកឡើងថា
ប្រទេសអ៊ីរ៉ង់ចាត់ទុកបង្កើនពាក្យសម្តីពោរពេញដោយអរិភាព ប្រឆាំងមកលើប្រជាជាតិអ៊ីរ៉ង់
គឺជាការគំរាមកំហែងមួយ ដែលនឹងមិនអាចអត់ឱនឱ្យបន្តទៅទៀត ដោយគ្មានការឆ្លើយតបឡើយ។
សូមជម្រាបថា ប៉ុន្មានថ្ងៃកន្លងមកនេះ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមធ្វើអន្តរាគមន៍នៅប្រទេសអ៊ីរ៉ង់
ប្រសិនបើបាតុករកាន់តែច្រើនត្រូវបានសម្លាប់ ខណៈនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក
បេនចាមីន ណេតាន់យ៉ាហ៊ូ បានបង្ហាញសំឡេងគាំទ្រចំពោះការធ្វើបាតុកម្ម។ អាមេរិកនិងអ៊ីស្រាអែល
ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច បានរួមគ្នាវាយប្រហារលើអ៊ីរ៉ង់
ក្នុងសង្រ្គាមផ្លូវអាកាស កាលពីខែមិថុនា ឆ្នាំ២០២៥
ផ្តោតជាពិសេសចំពោះទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែរ៕ (AFP)

Post a Comment