អាមេរិកដកទ័ពមួយចំនួនចេញពីមូលដ្ឋាននៅមជ្ឈិមបូព៌ា ដើម្បីជាការប្រុងប្រយ័ត្ន ក្រោយអ៊ីរ៉ង់ព្រមាន
វ៉ាស៊ីនតោន៖ មន្ត្រីសហរដ្ឋអាមេរិកម្នាក់បាននិយាយនៅថ្ងៃពុធនេះថា អាមេរិកកំពុងដកបុគ្គលិកមួយចំនួនចេញពីមូលដ្ឋានសំខាន់ៗនៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីជាវិធានការប្រុងប្រយ័ត្ន ខណៈដែលភាពតានតឹងក្នុងតំបន់កំពុងកើនឡើង។
ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានព្រមានប្រទេសជិតខាងថា
ទីក្រុងតេហេរ៉ង់នឹងវាយប្រហារលើមូលដ្ឋានអាមេរិកដែលស្ថិតនៅក្នុងប្រទេសទាំងនោះ
ប្រសិនបើទីក្រុងវ៉ាស៊ីនតោនហ៊ានបើកការវាយប្រហារលើអ៊ីរ៉ង់៕ (Reuters)

Post a Comment