ឯកឧត្តម សរ សុពុត្រា ជំរុញដល់ក្រុមហ៊ុនវិនិយោគមួយក្នុងខេត្តស្ទឹងត្រែង ពង្រឹងការនាំចេញផលិតផលកសិកម្មឱ្យបានទូលំទូលាយ !
អត្ថបទ : ដេង ម៉ាវីន
ខេត្តស្ទឹងត្រែង៖នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការកសាងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ចេកអំបូងលឿងទៅទីផ្សារប្រទេសជប៉ុន កាល
ពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានជំរុញដល់ក្រុម
បន្តពង្រីកការនាំចេញផលិតផលកសិកម្មឱ្យបានទូ
លំទូលាយ ទៅកាន់ទីផ្សារប្រទេសជប៉ុន ។
ឯកឧត្តម អភិបាលខេត្ត ស្នើសុំក្រុមហ៊ុន SUMIFRU JAPAN CORPORATION ក្រោយពីបានចុះហត្ថលេ
ខាជាមួយក្រុមហ៊ុនភូម៉ាឌី ឱ្យពិចារណាក្នុងការនាំចេញនូវដំណាំកសិឧស្សាហកម្មដូចជា ដំណាំកៅស៊ូ ស្វាយ
ចន្ទី ស្វាយកែវរមៀត អាកាស្យា ម៉ៃសាក់ ទុរេន ជាដើម ហើយសង្ឃឹមថា និងមានកិច្ចសហប្រតិបត្តិការជាបន្ត
បន្ទាប់ ។
គួរបញ្ជាក់ថា៖ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្ត និងមានកិច្ចសហការល្អរវាងមន្ទីរកសិកម្ម រុក្ខាប្រ
មាញ់ និងនេសាទ និងតែងតែលើកទឹកចិត្តដើម្បីបង្កលក្ខណៈងាយស្រួលឱ្យគ្រប់ក្រុមហ៊ុន មានបំណងចង់វិនិយោគនៅខេត្តស្ទឹងត្រែងលើវិស័យកសិកម្ម កសិឧស្សាហកម្ម ។
ដោយឡែក ក្រុមហ៊ុនភូម៉ាឌី អ៊ីនវេសមេនគ្រុប បានរៀបចំផែនការមេ និងផែនការសកម្មភាពប្រចាំឆ្នាំរួចរា
ល់ គិតត្រឹមឆ្នាំ២០២៥ ក្នុងនោះក្រុមហ៊ុនបានដាំដុះសរុបចំនួន១០៣៨ហិកតា រួមមានដំណាំចេកអំបូងលឿងចំនួន៧២៥ហិកតា ដំណាំទុរេនចំនួន៣១៣ហិកតា និងបាននាំចេញចេកអំបូងស្រស់សរុប១៦០១០
តោន ទៅកាន់ប្រទេសជប៉ុន៨៥% និងប្រទេសកូរ៉េខាងត្បូង១៥% ៕









Post a Comment