នគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ចុះរឹតបន្តឹងការអនុវត្តចរាចរណ៍ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៦
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហន៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ក្នុងការរឹតបន្តឹងអនុវត្តចរាចរណ៍ផ្លូវគោកដោយមានការចង្អុលបង្ហាញពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងការដឹកនាំបញ្ជាផ្ទាល់ពីរឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនិងជាស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យកម្លាំងនគរបាលចរាចរណ៍ពង្រឹងពង្រាយគោលដៅតំបន់ទាំងអស់កន្លែងកំសាន្តលេងរបស់បងប្អូនប្រជាពលរដ្ឋដូចជាតំបន់ឆ្នេរទីប្រជុំជនក្នុងក្រុងដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៍ជាតិអន្តរជាតិដែលមកកំសាន្តលេងក្នុងខេត្តព្រះសីហនុនៅក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំ២០២៦។
លោកវរសេនីយ៍ទោនាយការិយាល័យបានបន្តទៀតថា
ពាក់ព័ន្ធជាមួយនឹងនគរបាលចរាចរណ៍ផ្លូវគោកគឺមានការរៀបចំកម្លាំងតាមសម្រាយផ្លូវផ្សេងៗនៅក្នុងក្រុងព្រះសីហនុនិងតាមក្រុង.ស្រុកទាំងអស់ជាពិសេសតាមតំបន់មាត់ឆ្នេរគឺកម្លាំងពង្រាយពីរឆ្នេរអូរឈើទាលរហូតដល់ឆ្នេរអូត្រេះគឺដើម្បីសម្របសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យមានការកកស្ទះ
កុំឱ្យបើកបរបញ្ច្រាសទិសចរាចរណ៍និងកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។លោកបន្តទៀតថាកម្លាំងបានត្រៀម១០០%សម្រាប់សម្របសម្រួលចរាចរណ៍នៅក្នុងឱកាសឆ្លងឆ្នាំនៅពេលយប់នេះដល់ពេលបងប្អូនប្រជាពលរដ្ឋកម្សាន្តសប្បាយរួចរាល់ហើយពួកគាត់បានចេញត្រឡប់ទៅផ្ទះនិងទីសម្រាកផ្សេងៗព្រមៗគ្នាដល់ពេលនោះមានការកកស្ទះចរាចរណ៍។
នៅក្នុងឱកាសនោះលោកវរសេនីយ៍ទោ នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកបានអំពាវនាវដល់បងប្អូនជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៍ជាតិអន្តរជាតិដែលមកកំសាន្តលេងក្នុងខេត្តព្រះសីហនុនេះនិងជាពិសេសនៅតាមបណ្ដារាជធានីខេត្តផ្សេងៗនៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥ចូល២០២៦
នេះគឺសូមឱ្យបងប្អូនយើងទាំងអស់គ្នាបើកបរគោរពច្បាប់ចរាចរណ៍ទី១.បើកបរគោរពល្បឿនកំណត់ទី២.បើកបរគោរពផ្លាកសញ្ញាភ្លើងសញ្ញាចរាចរណ៍កុំបើកបរបញ្ច្រាសទឹសចរាចរណ៍ទី៣.បើកបរយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកជាកត្តាចម្បងបំផុតបើមានការអធ្យាស្រ័យយោគយល់គ្នាគ្រោះថ្នាក់ចរាចរណ៍មិនអាចកើតឡើងបានជាដាច់ខាត ទី៤.បើកបរត្រូវពាក់ខ្សែក្រវ៉ាត់និងពាក់មួកសុវត្ថិភាពនិងបើកបរគ្មានជាតិស្រវឹងជាដាច់ខាត៕



Post a Comment