ក្រុមអ្នកសង្កេតការណ៍អន្តរកាល បន្តចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរបីជាន់

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយពីទទួលបានព័ត៌មានថា កងកម្លាំងថៃប្រើប្រាស់គ្រឿងចក្រឈូសឆាយ វាយកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោយពីពួកគេហ៊ុព័ទ្ធបន្លាលួសអស់មួយរយៈកាល៕









 

Powered by Blogger.