រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីក្រុងពាលីសូត្រមន្តសូមសិរីសួស្តី និងសម្ពោធជាផ្លូវការ សមិទ្ធផលថ្មី អគារវេទិកាសាលាខេត្ត
សមិទ្ធផលថ្មីបន្ថែមទៀត នៃអគារវេទិកាសាលាខេត្តមណ្ឌលគិរី ត្រូវបានរដ្ឋបាលខេត្ត រៀបចំពិធីក្រុងពាលី សូត្រមន្តសូមសិរីសួស្តី និងសម្ពោធជាផ្លូវការ
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ ល្ងាចថ្ងៃអាទិត្យ ៥រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធ សករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីក្រុងពាលី និងសូត្រមន្តសូមសិរីសួស្តីនៃការសម្ពោធសមិទ្ធផលថ្មី អគារវេទិកាសាលាខេត្ត ។
ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម សមាជិក ក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្រ្តីរាជការជុំវិញខេត្ត និងមន្រ្តីក្រោមឱវាទនៃរដ្ឋបាលសាលាខេត្ត ដែលប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តមណ្ឌលគិរី
ការសម្ពោធនៃអគារវេទិកាសាលាខេត្តនាពេលនេះ គឺជាសមិទ្ធផលថ្មី បន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់មន្ត្រីរាជការនៅសាលាខេត្ត និងសាធារណជន ក្នុងការចូលរួមពិភាក្សា ឬធ្វើប្រជុំប្រជាសំខាន់ៗនៅក្នុងខេត្ត៕













Post a Comment