លោក វ៉ៅ សុខា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «តួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ/សង្កាត់» ក្នុងការចុះបញ្ជីដីធ្លី និងធ្លាគម្លាតអគារ និងលិខិតអនុញ្ញាតសាងសង់
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅឯមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកែប មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី«តួនាទី និងការទទួលខុសត្រូវរបស់រដ្ធបាលឃុំ/សង្កាត់»ក្នុងការចុះបញ្ជីដីធ្លី និងស្តីពីធ្លាគម្លាតអគារ និងលិខិតអនុញ្ញាតសាងសង់ក្រោមសមត្ថកិច្ច អភិបាលនៃគណៈអភិបាលរាជធានី/ខេត្ត , ក្រុង ស្រុក ខណ្ឌ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក វ៉ៅ សុខា អភិបាលរងខេត្ត ជាតំណាង លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដោយមានការចូលរួមពី លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យក្រុង/ស្រុក លោក/លោកស្រី ជាមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត មន្ត្រីអាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ ទូទាំងខេត្តកែប៕







Post a Comment