ឧត្តមសេនីយ៍ត្រី ហ៊ត សីហា ចូលរួមប្រជុំបូកសរុបការងារអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំលោកមេបញ្ជាការរងទទួលជំនាញទាំង៧ អញ្ជើញចូលរួមប្រជុំបូកសរុបរបាយការណ៍ លទ្ធផលការងារការអនុវត្តតួនាទី-ភារកិច្ច និងការធ្វើកំណែទម្រង់ កងរាជអាវុធហត្ថ៩ខែ និងលើកទិសដៅសកម្មភាពការងារត្រីមាសទី៤ ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងង (Video Conference) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕









Post a Comment