សមាជិកព្រឹទ្ធសភាថៃ លោកស្រី Angkhana បានរងការគំរាមសម្លាប់ពីក្រុមជ្រុលនិយមថៃ
បាងកក, ថៃ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី ម៉ារី ឡាវល័រ (Mary Lawlor) បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍អំពីការគំរាមសម្លាប់ និងការវាយប្រហារតាមអនឡាញ ដែលកំពុងកើតមានឡើងប្រឆាំងនឹងលោកស្រី អាំងខណា នីឡាផៃចិត្រ (Angkhana Neelapaijit) ដែលជាសមាជិកព្រឹទ្ធសភាថៃ ក្រោយពេលលោកស្រីបានចេញប្រឆាំងការចាក់សំឡេងរំខានប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ពីសំណាក់ក្រុមជ្រុលនិយម ក្រោមការគាំទ្ររបស់យោធា និងអាជ្ញាធរខេត្តស្រះកែវ។ នេះបើតាមការបង្ហោះនៅលើបណ្តាញសង្គម X របស់លោកស្រីផ្ទាល់ នៅថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥។
លោកស្រី ឡាវល័រ
បានសរសេរថា «ការការពារការពិត យុត្តិធម៌
និងសេចក្តីថ្លៃថ្នូរ មិនមែនជាឧក្រិដ្ឋកម្មទេ។ លោកស្រី Angkhana ត្រូវតែទទួលបានការការពារ មិនមែនការចោទប្រកាន់ ឬការបំផ្លើសនោះទេ»។
ការគំរាមកំហែងទាំងនេះកើតឡើងបន្ទាប់ពីលោកស្រី
Angkhana បានប្រឈមនឹងការរិះគន់យ៉ាងខ្លាំងពីប្រជាជនថៃមួយចំនួន
ដែលបានចោទប្រកាន់នាងថា «ជាជនជាតិថៃ ប៉ុន្តែមានបេះដូងខ្មែរ»
បន្ទាប់ពីលោកស្រីបានបញ្ចេញជំហរប្រឆាំងនឹងការប្រើឧបករណ៍បំពងសម្លេងរំខានប្រជាជនខ្មែរនៅពេលយប់
នៅតំបន់ភូមិព្រៃចាន់ និងជោគជ័យរបស់ខ្មែរ។
គួរបញ្ជាក់ថា ជំហររបស់លោកស្រីបានបង្កឱ្យមានប្រតិកម្មខ្លាំងក្លាពីក្រុមជនជាតិនិយមថៃជ្រុលនិយម ដែលបានទាមទារឱ្យលោកស្រីលាលែងពីតំណែងសមាជិកព្រឹទ្ធសភា។ លោកស្រី Angkhana ត្រូវបានគេស្គាល់ថាជាអ្នកតស៊ូមតិដ៏សកម្មលើបញ្ហាសិទ្ធិមនុស្សនៅប្រទេសថៃ៕

Post a Comment