ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន ( ASEAN interm Observers Team) ដែលមាន ៧ប្រទេស នឹងចុះពិនិត្យនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ



ភ្នំពេញ÷ ក្រសួងការពារជាតិបានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (ASEAN Interm Observers Team) ដែលមាន ៧ ប្រទេសដឹកនាំដោយអនុពន្ធយោធាម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ នឹងអញ្ជើញចុះទៅពិនិត្យការអនុវត្តបទឈប់បាញ់​នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ នៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ។ អនុពន្ធយោធានប្រទេសចំនួន៦ ទៀតរួមមាន៖ ១. ប្រទេសឥណ្ឌូនេស៊ី ២. ប្រទេសឡាវ ៣. ប្រទេសមីយ៉ាន់ម៉ា ៤. ប្រទេសហ្វីលីពីន ៥. ប្រទេសសិង្ហបុរី ៦. ប្រទេសវៀតណាម។
Powered by Blogger.