អគ្គលេខាធិការ UN ជំរុញឱ្យកម្ពុជា និងថៃមានការអត់ធ្មត់ជាអតិបរមា
ប៉េកាំង៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres បានជំរុញឱ្យកម្ពុជា និងថៃមានការអត់ធ្មត់ជាអតិបរមា។ នេះបើតាមអ្នកនាំពាក្យរបស់ UN នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា។
អ្នកនាំពាក្យ UN បានគូសបញ្ជាក់ក្នុងសនិ្នសីទសារព័ត៌មានខ្លីប្រចាំថ្ងៃ បានគូសបញ្ជាក់ដូច្នេះថា «លោកអគ្គលេខាធិការ កំពុងតាមដានស្ថានការណ៍ពាក់ព័ន្ធនឹងរបាយការណ៍
នៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។
លោកអគ្គលេខាធិការបានជំរុញភាគីទាំងសងរក្សាការអត់ធ្មត់ជាអតិបរមា
និងដោះស្រាយរាល់បញ្ហាតាមរយ:កិច្ចសន្ទនា និងក្នុងស្មារតីក្នុងនាមជាអ្នកជិតខាងល្អ»៕

Post a Comment