ស្នងការនគរបាលខេត្តត្បូងឃ្មុំ ប្រជុំប្រចាំខែកក្កដា និងចាត់វិធានការក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( ONLINE SCAM)

ដោយ៖ ជឹម ទូច (ប្រភព៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ)

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការអនុវត្តការងារនគរបាលសហគមន៍ ប្រចាំខែកក្កដា និងផ្សព្វផ្សាយលទ្ធផលការងារឆមាសទី១ និងទិសដៅឆមាសទី២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ  ដែលមានរបៀបវារៈដូចខាងក្រោម÷

១-លើកយកការដកពិសោធន៍ លើការអនុវត្តការងារជំនាញ និងដាក់ចេញនូវ យន្ដការបន្ដជំរុញបង្កើនប្រសិទ្ធភាពក្នុងការបំពេញតួនាទី ភារកិច្ច

២-ផ្សព្វផ្សាយ និងជម្រុញការអនុវត្តបទបញ្ជា ០១បប ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAM)

៣-ផ្សព្វផ្សាយសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លេខ ០០៥សណន ស្ដីពីការលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញតួនាទី ដឹកនាំបញ្ជារបស់យន្ដការ រចនាសម្ព័ន្ធ និងយន្ដការចំពោះកិច្ច ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ

៤-ផ្សព្វផ្សាយសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លេខ ០០៤ សណន ស្ដីពីវិធានការគ្រប់គ្រង បង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ 

៥- សេចក្តីណែនាំលេខ០១៤ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

៦-បន្ដវិធានការ បង្ការ បង្ក្រាបបទល្មើសគ្រប់រូបភាពដូចជា បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស និងក្មេងទំនើង ធានាបានការអនុវត្តគោលនយិបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

៧-បន្ដជំរុញ ការយកចិត្តទុកដាក់ខ្ពស់លើការផ្ដល់សេវាធារណៈឱ្យបានល្អប្រសើរ និងឆាប់រហ័សបំផុតជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

៨-កងកម្លាំងនគរបាលត្រូវគោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ គ្រងឯកសណ្ឋានអោយបានត្រឹមត្រូវ និងមានសាមគ្គីភាពផ្ទៃក្នុង

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង  នាយការិយាល័យ មេបញ្ជាការបរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ លោក អធិការ-អធិការរង នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក និង ប្រធានអង្គភាពពាក់ព័ន្ធ៕






Powered by Blogger.