ត្រាំ៖ សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែន តាមរយៈ NATO

 ប្រភព៖ Reuters

វ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា បាននិយាយថាសហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែនតាមរយៈអង្គការ NATO ហើយថារូបលោកនឹងធ្វើសេចក្ដីថ្លែងការណ៍ដ៏សំខាន់មួយស្ដីពីរុស្ស៉ីនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News លោក ត្រាំ និយាយាថា ដែរពីអ្វីដែលលោកហៅថាជាកិច្ចព្រមព្រៀងថ្មីមួយរវាងសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត NATO និងអ៊ុយក្រែន ជុំវិញការផ្គត់ផ្គង់អាវុធពីសហរដ្ឋអាមេរិក។ «យើង នឹងបញ្ជូនអាវុធទៅឱ្យ NATO ហើយ NATO គឺជាអ្នកបង់លុយ ១០០ភាគរយលើអាវុធទាំងនោះ។ លោកបញ្ជាក់បន្ថែមថា ដូច្នេះយើងនឹងបញ្ជូនអាវុធទៅឱ្យ NATO ហើយ NATO នឹងបញ្ជូនអាវុធបន្តទៅឱ្យ អ៊ុយក្រែន»

លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំគិតថាខ្ញុំនឹងធ្វើ សេចក្ដីថ្លែងការណ៍ដ៏សំខាន់មួយស្ដីពីរុស្ស៉ីនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ»។ តែលោកមិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះទេ។

មន្ត្រីអាមេរិក២នាក់បាននិយាយថានេះជាលើកដំបូងបំផុតចាប់តាំងពីត្រឡប់មកកាន់អំណាចសាជាថ្មី ដែលលោក ត្រាំ នឹងបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែននៅក្រោមសិទ្ធិ អំណាចប្រធានាធិបតីដែលត្រូវបានប្រើជាញឹកញាប់ដោយអតីតប្រធានាធិបតី លោក ចូ បៃដិន៕



 

Powered by Blogger.