ត្រាំ ព្រមានយកពន្ធគយបន្ថែម ១០ភាគរយលើក្រុមប្រទេស BRICS ក្នុងពេលឆាប់ៗ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកនឹងអនុវត្តការយកពន្ធគយបន្ថែម ១០ភាគរយលើទំនិញនាំចូល ពីក្រុមប្រទេស BRICS ក្នុងពេលឆាប់ៗ។
លោក ត្រាំ
ដែលបានគំរាមយកពន្ធគយបន្ថែម១០ភាគរយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន
បានលើកឡើងជាថ្មីនៅថ្ងៃអង្គារ ទី៨ ខែកក្កដា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
នៅឯសេតវិមានថាការយកពន្ធគយនេះកំពុងដំណើរការទៅមុខ។ «ប្រទេសទាំងឡាយដែលស្ថិតនៅក្នុងអង្គការ BRICS នឹងត្រូវជាប់ពន្ធគយបន្ថែម១០ភាគរយ
ក្នុងពេលឆាប់ៗ...ប្រសិនបើពួកគេជាសមាជិកមួយរបស់ BRICS នោះពួកគេនឹងត្រូវជាប់ពន្ធគយ១០ភាគរយ»។
សូមជម្រាបថា BRICS កាលពីឆ្នាំ២០២៤ បានពង្រីកសមាជិកបន្ថែមក្រៅពីប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន
និងអាហ្វ្រិកខាងត្បូង ក្នុងនោះមានដូចជាអ៉ីរ៉ង់ និងឥណ្ឌូណេស៊ីជាដើម៕
Post a Comment