គណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី ចុះបង្ក្រាបទីតាំងអនឡាញ ខ្នាតធំមួយកន្លែង នៅឃុំដាក់ដាំ ស្រុកអូររាំង ឃាត់ខ្លួនមនុស្ស១៤៩នាក់

 អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំ​ម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹង ថ្ងៃទី២១​ខែកក្កដា ឆ្នាំ២០២៥នេះលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានដឹកនាំកម្លាំងអន្តរាគមន៍ និងមន្រ្តីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចុះសហការណ៍ជាមួយ កម្លាំងចម្រុះនៃគណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត។ ដឹកនាំដោយ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការ ឯក​ភាពរដ្ឋបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការចុះបង្ក្រាប ទីតាំងល្បែងអនឡាញ ខ្នាតធំមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

-ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងល្បែងអនឡាញខ្នាតធំខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់​ខ្លួនមនុស្សសរុប ចំនួន ១៤៩នាក់ ក្នុងនោះមានស្រី ៣១នាក់ ស្មើនិង ១៣សញ្ជាតិ ក្នុងនោះជនបទេសមាន ចំនួន១១៤នាក់ ស្រី ១៧នាក់ ស្មើនិង ១៣សញ្ជាតិ​រួមមានដូចខាងក្រោម៖

១.សញ្ជាតិ ចិន  ០១នាក់ស្រី ០០នាក់( គ្មានលិខិ​តឆ្លងដែន)។

២.សញ្ជាតិ ប៉ាគីស្ថាន ៣៦នាក់ ស្រី ០០នាក់​(មានលិខិតឆ្លងដែន ចំនួន១០នាក់គ្មាន ចំនួន​២៦នាក់)។

៣.សញ្ជាតិឥណ្ឌូនេសុី ២៧នាក់ ស្រី០៥នាក់​(មានលិខិតឆ្លងដែន ចំនួន១នាក់គ្មាន ចំនួន​២៦នាក់)។

៤.សញ្ជាតិបង់ក្លាដេស ចំនួន ១៦នាក់ ស្រី​០០​នាក់ មានលិខិតឆ្លងដែន ចំនួន ០៥នាក់ គ្មាន ១១នាក់.

៥. សញ្ជាតិវៀតណាមចំនួន ៩នាក់ ស្រី០៣នាក់ (គ្មានលិខិតឆ្លងដែន)។

៦.សញ្ជាតិឥណ្ឌាចំនួន ០៨នាក់ ស្រី១នាក់(មានលិខិតឆ្លងដែន ចំនួន ៧នាក់ គ្មាន១ នាក់)។

៧.សញ្ជាតិ ថៃចំនួន ០៣នាក់ ស្រី០២នាក់(មានលិខិតឆ្លងដែន ចំនួន០២នាក់ គ្មាន១នាក់)។

៨.សញ្ជាតិមីយ៉ាន់ម៉ា ចំនួន ០៣នាក់ ស្រី០២​នាក់(មានលិខិតឆ្លងដែន ចំនួន ០៣នាក់)។

៩.សញ្ជាតិកាមេរ៉ូន ចំនួន ០៣នាក់ ស្រី០១​នាក់​(មានលិខិតឆ្លងដែន ចំនួន ០២នាក់ គ្មាន០១​នាក់)។ ១០.សញ្ជាតិនីហ្សេរីយ៉ា ចំនួន ០២នាក់ស្រី០០នាក់(គ្មានលិខិតឆ្លងដែន)។

១១.សញ្ជាតិសេរ៉ាលីអូន ចំនួន ០២នាក់ស្រី០១​នាក់(គ្មានលិខិតឆ្លងដែន)។

១២.សញ្ជាតិយូហ្គាន់ដា ចំនួន ០៤នាក់ ស្រី០២​នាក់​(មានលិខិតឆ្លងដែន ចំនួន ០៣នាក់ គ្មានចំនួន០១នាក់)។

+ក្នុងនោះមានលិខិតឆ្លងដែន ចំនួន ៣៣នាក់គ្មានលិខិតឆ្លងដែន ចំនួន ៨១នាក់ ព្រមទាំងជន​ជាតិខ្មែរសរុប ចំនួន ៣៥នាក់ ស្រី ១៤នាក់បំរើការងារជាអ្នកលក់ភេសជ្ជះនិងសន្តិសុខអ្នកអនាម័យនិងអ្នកថែសួន។

-វត្ថុតាំងដកហូតបានរួមមាន៖

១.កុំព្យូទ័រលើតុ ចំនួន ៥៤១ គ្រឿង។

២.ទូរស័ព្ទដៃ ចំនួន ៧៨៨ គ្រឿង   

៣.គ្រឿងបន្លាស់កុំព្យូទ័រ មួយចំនួនធំបន្ថែមទៀត។ -បច្ចុប្បន្ន ជនសង្ស័យរួម និងវត្ថុតាងទាំងអស់កំពុងត្រូវបានកម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ធ្វើការសាកសួរ និងបន្តនីតិវិធីច្បាប់។ ទាំងអស់ នេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរខេត្តមណ្ឌលគិរីក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើសច្បាប់គ្រប់ប្រភេទ ជាពិសេសល្បែងអនឡាញដែលកំពុងក្លាយជាបញ្ហាក្នុងសង្គម៕













Powered by Blogger.