ការបាញ់ប្រហាររវាងកងទ័ពកម្ពុជា-ថៃ បានផ្ទុះរាលដាលនៅភ្នំខ្មោច ខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ ក្រោយផ្ទុះអាវុធនៅប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ នៅពេលនេះ ការផ្ទុះអាវុធ បានរាលដាលនៅភ្នំខ្មោច ក្នុងខេត្តព្រះវិហារ ដោយនៅម៉ោងនេះកងទ័ពទាំង២ កំពុងបាញ់ដាក់គ្នា។
កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ៕

Post a Comment