អេស្ប៉ាញ៖ រលកកម្តៅសម្លាប់មនុស្សជិត ១២០០នាក់ ក្នុងរយៈពេល២ខែ
ម៉ាឌ្រីដ៖ ក្រសួងបរិស្ថានអេស្ប៉ាញ បានប្រកាសនៅថ្ងៃចន្ទថា រលកកម្តៅបានបណ្តាលឲ្យមនុស្ស ១,១៨០នាក់ស្លាប់ ក្នុងរយៈពេលពីរខែចុងក្រោយនេះ ដែលជាការកើនឡើងយ៉ាងគំហុកបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យបានបង្ហាញថា
ជនរងគ្រោះភាគច្រើនបំផុតមានអាយុលើសពី ៦៥ឆ្នាំ ហើយជាងពាក់កណ្តាលជាស្ត្រី។
តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺនៅភាគខាងជើងនៃប្រទេស
ដែលជាតំបន់ដែលធ្លាប់តែអាកាសធាតុមិនសូវក្តៅខ្លាំងនៅរដូវក្តៅ បើធៀបនឹងតំបន់ផ្សេងទៀត។
ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
សីតុណ្ហភាពនៅតំបន់ទាំងនោះបានកើនឡើងគួរឲ្យកត់សម្គាល់។
គួរបញ្ជាក់ថា
សីតុណ្ហភាពនៅប្រទេសអេស្ប៉ាញក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ តែងតែឡើងលើស
៤០អង្សាសេ។ តួលេខអ្នកស្លាប់ចំនួន ១,១៨០នាក់នេះ
គឺកើនឡើងយ៉ាងខ្លាំងពីចំនួនត្រឹមតែ
៧០នាក់ប៉ុណ្ណោះក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រសួងបានចាត់ទុកតួលេខនេះថា «មានកម្រិតខ្លាំងក្លាមិនធ្លាប់មាន» ដោយបានចេញការប្រកាសអាសន្នពណ៌ក្រហមចំនួន
៧៦ដង៕(ប្រភព៖ Reuters)

Post a Comment