កម្ពុជា ចូលរួមអនុវត្តន៍ អនុសញ្ញាមីនអន្តជាតិអូតាវ៉ា ប្រកបដោយជោគជ័យ ទាំងឆាកជាតិ និងអន្តរជាតិ
ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា បានលើកឡើងថា កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា ហើយបានចូលរួមអនុវត្តន៍អនុសញ្ញានេះ ប្រកបដោយជោគជ័យ ទាំងឆាកជាតិ និងអន្តរជាតិ។
ការលើកឡើងរបស់ឯកឧត្តម
ហេង រតនា បន្ទាប់ពីភាគីថៃចង់ប្តឹង UN ថា
កម្ពុជារំលោភអនុសញ្ញាអូតាវ៉ា ក្រោយទាហានថៃរងរបួសដោយសារជាន់មីន នៅតំបន់ព្រំដែន
កម្ពុជា-ថៃ។
តាមរយៈបណ្ដាញសង្គម
នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់ថា «កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា
និងបានសកម្មចូល រួមអនុវត្តន៍ អនុសញ្ញានេះ ប្រកបដោយជោគជ័យ ទាំងឆាកជាតិនិងអន្តរជាតិ
ទាំងមុននិងក្រោយក្លាយខ្លួន សមាជិកពេញសិទ្ធ នៅឆ្នាំ២០០០ ។ កម្ពុជា បានបញ្ជាក់ថា
គ្រប់ភាគីជម្លោះ បានប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សមានចំនួនប្រមាណ ៤-៦លានគ្រាប់
ហើយគិតមកដល់ពេលនេះកម្ពុជា បានបោសសម្អាត និង កម្ទេចចោលចំនួនជាង១លាន២សែនគ្រាប់
ដែលភាគច្រើនស្ថិតនៅតំបន់ខាងក្នុង ផ្ទៃប្រទេសសម្រាប់បម្រេីសុខសុវត្ថិភាពប្រជាពលរដ្ឋ
និងអភិឌ្ឍន៍ប្រទេសឡើងវិញ»។
គិតមកដល់ពេលនេះ
កម្ពុជា បានបោសសម្អាតនិងកម្ទចចោលទាំងគ្រាប់មីន
និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនជាង ៤លាន ៤៦ម៉ឺនគ្រាប់។
ឯកឧត្តម បន្ដថា
ដូច លោក លើកឡើងកន្លងមកបូរណភាពទឹកដីអ្នកណាអ្នកនោះទទួលខុសត្រូវ
ខាងក្រោមនេះជាខ្លឹមសារសង្ខេប នៃមាត្រាទី៥ នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា ដូចជា៖
រដ្ឋភាគីនីមួយៗ មានកាតព្វកិច្ចកម្ទេច ឬធានានូវការកម្ទេចគ្រាប់មីន
គ្រប់ប្រភេទប្រឆាំងមនុស្សនៅក្នុងទីតាំង មានមីនស្ថិតនៅក្រោមយុត្ថាធិការ ឬ
ការគ្រប់គ្រង់របស់ខ្លួន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន
ប៉ុន្តែមិនឲ្យលើសរយៈពេល១០ឆ្នាំ បន្ទាប់ពីបានក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះ។
ឯកឧត្តម ហេង រតនា
បន្ថែមថា
រដ្ឋភាគីនីមួយៗត្រូវខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីកំណត់ទីតាំងទាំងអស់ក្រោមយុត្ថាធិការ
ឬការគ្រប់គ្រងរបស់ខ្លួន ដែលបានដឹង
ឬសង្ស័យថាមានដាក់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស
ដោយត្រូវដាក់ផ្លាកសញ្ញាសម្គាល់ព្រំប្រទល់ ពិនិត្យតាមដាន និងការពារដោយព័ទ្ធរបង
ឬដោយមធ្យោបាយផ្សេងទៀតនៅគ្រប់ទីតាំង ដែលមានគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស
ដែលស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួននោះ
ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាការពារជនស៊ីវិល
ពីការគ្រោះថ្នាកុំដោយសារគ្រាប់មីន គ្រប់ប្រភេទប្រឆាំងមនុស្ស រហូតដល់គ្រាប់មីន
គ្រប់ប្រភេទប្រឆាំងមនុស្សទាំងអស់ នោះត្រូវបានកម្ទេចចោល ៕
Post a Comment