អ្នកនាំពាក្យរាជរដ្ឋាភិបាល «កងទ័ពថៃ បានប្រើអាវុធធុនធ្ងន់ និងប្រើយន្តហោះទម្លាក់គ្រាប់បែកទៅលើគោលដៅស៊ីវិលក្នុងទឹកដីកម្ពុជា»
ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់ថា កងទ័ពថៃបានប្រើប្រាស់អាវុធធុនធ្ងន់ និងប្រើយន្តហោះទម្លាក់គ្រាប់បែកទៅលើគោលដៅស៊ីវិលក្នុងទឹកដីកម្ពុជា ដែលបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរនៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅឯទីស្តីការគណៈរដ្ធមន្រ្តី នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា «កងទ័ពថៃបានប្រើប្រាស់អាវុធធុនធ្ងន់ ដូចជាទម្លាក់គ្រាប់បែកផងដែរ ទៅលើគោលដៅជនស៊ីវិល ដែលធ្វើឱ្យមានផលលំបាករងគ្រោះធ្ងន់ធ្ងរ នៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នេះគឺជាមហិច្ឆតាឈ្លានពានដ៏ឃោរឃៅ រំលោភបំពានច្បាប់អន្តរជាតិ»។
សូមជម្រាបថា នេះជាថ្ងៃទី២ នៃការប៉ះទង្គិចគ្នារវាងយោធាខ្មែរ-ថែ បន្ទាប់ពីខាងយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅប្រាសាទតាមាន់ធំ កាលពីវេលាម៉ោង ៨:៤៦ នាទីព្រឹក នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាក៏បានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ៕











Post a Comment