គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ស្នងការនគរបាលខេត្តកែប ទទួលបានមូលនិធិស្ម័គ្រជួយកងទ័ព និងជនភៀសសឹកចំនួន ២៣.៩៤៤.០១ដុល្លារ

អត្ថបទ ៖ ទ្រី ហៀន

ខេត្តកែប៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប បានឱ្យដឹងថា គិតត្រឹមថ្ងៃទី31/០៧/២០២៥ នេះ មូលនិធិស្ម័គ្រចិត្ដ ជំនួយកងទ័ពនិងប្រជាពលរដ្ឋភៀសសឹក ទទួលបានថវិកាសរុបចំនួន ២៣.៩៤៤.០១ ដុល្លារអាមេរិក។ 

ទន្ទឹមនេះលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ធ ស្នងការនគរបាលខេត្ត ក៏មិនភ្លេចថ្លែងអំណរគុណដល់ ពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមនៅក្នុងមូលនិធិស្ម័គ្រចិត្តជួយដល់កងទ័ព និងប្រជាពលរដ្ធភៀសសឹកពីសង្គ្រាម។

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ធ បន្ថែមថា ទាំងនេះគឺជាទឹកចិត្តខ្មែរជួយខ្មែរ ខ្ញុំបាទ សូមជូនពរ​ម្ចាស់ជំនួយទាំងអស់ ទទួលបានសុខភាពល្អ ប្រកបដោយ​សេចក្តី​សុខ​សុភមង្គល​សុខចំរើន​រៀង​ររហូត៕






Powered by Blogger.