ផ្លូវ ៣ខ្សែ នៅខេត្តឧត្តរមានជ័យ រងការខូចខាតដោយសារគ្រាប់កាំភ្លេីងធំរបស់ទាហានថៃ
ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ កម្ពុជា-ថៃ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ បានចុះពិនិត្យផ្លូវលម្អិតក្នុងខេត្ត និងស្រុកជាប់ព្រំដែន ដែលរងការខូចខាតដោយគ្រាប់ផ្លោងកាំភ្លើងធំ និងអាវុធធុនធ្ងន់របស់ទាហានថៃ។
ក្រោយការពិនិត្យស្ថានភាពផ្លូវក្រាលកៅស៊ូ DBST
ក្នុងភូមិសាស្ត្រ ស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ
រកឃើញការខូចខាតដូចខាងក្រោម ៖
១៖ ផ្លូវជាតិលេខ៥៨
(ពីព្រំប្រទល់ខេត្តបន្ទាយមានជ័យ-វង្វង់មូលផ្អុង ក្រុងសំរោង)
មានករណីគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ចន្លោះគ.ម ១១៨+៥០០ ដល់ គ.ម១៦៣+៣០០
សរុបផ្ទៃកៅស៊ូ ៤៩,៤០ម៉ែត្រការ៉េ សរុបជើងទេ
១០ម៉ែត្រ និងសរុបធ្លុះបេតុងស្ពាន ២ម៉ែត្រការ៉េ។
២៖ ផ្លូវជាតិលេខ៦៨
(ព្រំប្រទល់សៀមរាប-អូរស្មាច់) មានករណីគ្រាប់កាំភ្លើងធំផ្លោង ចន្លោះ គ.ម ៩០+០០០ ដល់
គ.ម១០៤+០០០ សរុបផ្ទៃកៅស៊ូ ៣៦ម៉ែត្រការ៉េ
៣៖ ផ្លូវខេត្តលេខ២៥៦៧ (គោកមន-ប្រាសាទតាមាន់)
មានករណីគ្រាប់កាំភ្លើងធំផ្លោង ៧ករណីចន្លោះគ.ម ១៥+០០០ ដល់ គ.ម២២+០០០ សរុបផ្ទៃកៅស៊ូ
១៥០,៦០ម៉ែត្រការ៉េសរុបចិញ្ជើម ១.០០ម៉ែត្រ សរុបបេតុងលូ ២.០០ម៉ែត្រគីប
លោក ផន រឹម បានបន្ថែមថា
ក្នុងចំណោមកំណាត់ផ្លូវដែលបានត្រួតពិនិត្យ មានតែផ្លូវជាតិលេខ៥៨
(ផ្លូវក្រវាត់ទី១) ផ្លូវជាតិលេខ៦៨ និងផ្លូវខេត្តលេខ ២៥៦៧(គោកមន-
ប្រាសាទតាមាន់)ប៉ុណ្ណោះ ដែលរងការខូចខាតដោយសារគ្រាប់កាំភ្លើងធំធ្លាក់ចំ។
ចំណែកផ្លូវជាតិលេខ៥៦ អាចចរាចរណ៍បានធម្មតា ។
ជារួមស្ថានភាពផ្លូវក្នុងស្រុកបន្ទាយអំពិល
និងក្រុងសំរោង ខេត្តឧត្តរមានជ័យ
គឺនៅមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរបានធម្មតានៅលើកំណាត់ផ្លូវជាតិលេខ៥៦
លើកលែងតែកំណាត់ផ្លូវមួយចំនួនប៉ុណ្ណោះដែលត្រូវការជួសជុលដោយសារការខូចខាតខាងលើ។
សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយប្រុងប្រយ័ត្នលើកំណាត់ផ្លូវដែលរងការខូចខាត
ជាពិសេសនៅពេលយប់ ចៀសវាងកើតឡើងគ្រោះថ្នាក់ជាយថាហេតុ៕
Post a Comment