អង់គ្លេស ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្គត់ផ្គង់មីស៊ីលការពារដែនអាកាសដល់អ៊ុយក្រែន
ប្រភព៖Reuters
ទីក្រុងឡុងដ៍៖ ឧបនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Angela Rayner នៅថ្ងៃព្រហស្បតិ៍នេះ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីផ្គត់ផ្គង់មីស៊ីលការពារដែនអាកាសជាង ៥,០០០គ្រាប់ ដែលផលិតដោយក្រុមហ៊ុន Thales ដល់ប្រទេសអ៊ុយក្រែន។
ការចុះហត្ថលេខានេះ
ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី
ក្នុងអំឡុងពេលសន្និសីទស្តីពីការស្តារអ៊ុយក្រែនឡើងវិញ។
សូមជម្រាបថា
កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសជាលើកដំបូង ដោយនាយករដ្ឋមន្ត្រី លោក Keir
Starmer កាលពីថ្ងៃទី២ ខែមីនា។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលអង់គ្លេសក៏បានបញ្ជាក់ជាថ្មីផងដែរ
អំពីការផ្តល់ជំនួយទ្វេភាគីដល់អ៊ុយក្រែន ដែលមានទំហំទឹកប្រាក់រហូតដល់ ២៨៣លានផោន
សម្រាប់ឆ្នាំក្រោយ៕
Post a Comment