អ៊ីរ៉ង់ និងរុស្ស៊ី ត្រៀមបើកសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅសមុទ្រកាសព្យែន
តេអេរ៉ង់៖ កងកម្លាំងទ័ពជើងទឹកនៃប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី នឹងចាប់ផ្តើមធ្វើសមយុទ្ធដែនសមុទ្ររួមគ្នារយៈពេលបីថ្ងៃនៅក្នុងសមុទ្រកាសព្យែន (Caspian Sea) ដោយចាប់ផ្តើមពីថ្ងៃចន្ទខាងមុខនេះ។
សមយុទ្ធនេះ ដែលមានឈ្មោះថា «CASAREX2025» និងធ្វើជាម្ចាស់ផ្ទះដោយកងនាវាភាគខាងជើងរបស់អ៊ីរ៉ង់។
វាគោលបំណងបង្កើនសុវត្ថិភាព និងសន្តិសុខដែនសមុទ្រ
ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ
រវាងកងទ័ពជើងទឹកនៃបណ្តាប្រទេសជាប់សមុទ្រក្នុងតំបន់។
គួរបញ្ជាក់ថា ក្រៅពីកងទ័ពជើងទឹកធម្មតា
កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) និងកម្លាំងនគរបាលអ៊ីរ៉ង់
ក៏នឹងចូលរួមក្នុងសមយុទ្ធនេះដែរ។ លើសពីនេះ
បណ្តាប្រទេសមួយចំនួនទៀតដែលជាប់សមុទ្រកាសព្យែន ក៏នឹងចូលរួមជាអ្នកសង្កេតការណ៍ផងដែរ៕
Post a Comment