ប្រមុខការទូតអាមេរិក នឹងជួបប្រមុខការទូតរុស្ស៉ី ក្នុងទីក្រុងគូឡាឡាំពួ
គូឡាឡាំពួ៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិក បានឱ្យដឹងថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងជួបរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov នាឱកាសដែលប្រមុខការទូតទាំង២ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងទីក្រុងគូឡាឡំាពួ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា។
ជំនួបនេះនឹងក្លាយជាជំនួបទល់មុខជាលើកទី២
រវាងលោក Rubio
និងលោក Lavrov ដែលកើតឡើងចំពេលប្រធានាធិបតីអាមេរិក
លោក ដូណាល់ ត្រាំ បានបង្ហាញពីការខកចិត្តរឹតតែខ្លាំងចំពោះប្រធានាធិបតីរុស្ស៉ី លោក
វ្ល៉ាឌីមៀ ពូទីន ខណៈរុស្ស៉ីនៅតែបន្តបង្កើនការវាយប្រហារលើអ៊ុយក្រែន។
សូមជម្រាបថា ជំនួបដំបូងរវាងប្រមុខការទូតទាំង២
បានធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីខែកុម្ភៈកន្លងទៅ
ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋបាល លោក ត្រាំ
ដើម្បីបង្កើតទំនាក់ទំនងទ្វេភាគីឡើងវិញ និងជួយដល់កិច្ចចរចាបិទបញ្ចប់សង្រ្គាម៕
Post a Comment