ទេសចរចិនម្នាក់ត្រូវបានចាប់ជំរិត និងប្លន់យកទ្រព្យសម្បត្តិ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ
ប្រភព៖ Bangkok post
បាងកក៖ ទេសចរជនជាតិចិនម្នាក់ត្រូវបានចាប់ជំរិត និងប្លន់យកទ្រព្យសម្បត្តិអស់ ២៣០ ០០០បាត (៧ ០៩៩ដុល្លារអាមេរិក) ដោយបុរសថៃ២នាក់ដែលតែងខ្លួនធ្វើប៉ូលិសក្លែងក្លាយ នៅទីក្រុងប៉ាតាយ៉ា កាលពីថ្ងៃព្រហស្បតិ៍ទី១០ខែកក្កដាឆ្នាំ២០២៥ ដែលនេះបង្ហាញពីភាពអសន្តិសុខរបស់ប្រទេស ថៃ។
តាមការបញ្ជាក់ពីប៉ូលិសប៉ាតាយ៉ា, ទេសចរចិនដែលមានឈ្មោះ Lin
Yifan អាយុ៥២ឆ្នាំ ត្រូវបានចោរចាប់ញាត់ចូលរថយន្ត SUV ពណ៌ស នៅខាងមុខហាងលក់មីមួយលើផ្លូវ North Pattaya ក្នុងតំបន់ Na
Kluea នាវេលាម៉ោង៥:៣០នាទីព្រឹក។
ជនរងគ្រោះនិយាយថា គាត់ត្រូវបុរសថៃទាំងពីរ ចាប់ចងនិងជំរិតទារប្រាក់ ដោយយកអាវុធមកភ្ជង់ពីក្រោយទាំងមិនដឹងថាជាកាំភ្លើងឬជាអ្វី រួចក៏ប្លន់យកទូរស័ព្ទ iPhone ២គ្រឿងតម្លៃ ៤៦៣ដុល្លារ និងទ្រពសម្បត្តិផ្សេងទៀត។ ក្រុមចោរក៏បានបង្ខំឲ្យ Lin ផ្ទេរប្រាក់ ៤ ៦៣០ដុល្លារពីគណនីធនាគារផងដែរ។ ចុងក្រោយ Lin ក៏ត្រូវក្រុមចោរដឹកយកទៅទម្លាក់នៅទីវាលមួយចម្ងាយ៩គីឡូម៉ែត្រ ពីកន្លែងចាប់ជំរិត រួចទេសចរចិនរូបនេះក៏រាយការណ៍ទៅកាន់ប៉ូលិសក្រុងប៉ាតាយ៉ា។
នេះជាបញ្ហាមួយទៀតពាក់ព័ន្ធនឹងសន្តិសុខដ៏អន់ខ្សោយរបស់ប្រទេសថៃ ដែលធ្វើឲ្យទេសចរបរទេសមានការធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសគឺទេសចរចិនតែម្តង។
កាលពីថ្ងៃពុធ
នាយករដ្ឋមន្ត្រីព្យួរតំណែងថៃលោកស្រី Paetongtarn Shinawatra បានបន្ទោសចំៗទៅអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Anutin
Charnvirakul ថា ដោយសារតែប្រទេសថៃគ្មានសុវត្ថិភាព ទើបទេសចរធ្លាក់ចុះ។ ទន្ទឹមនោះលោកស្រី Paetongtarn ទទួលស្គាល់ថា ទេសចរចិនញញើតនឹងមកលេងប្រទេសថៃណាស់ ព្រោះបញ្ហាក្រុមឆបោកតាមទូរស័ព្ទ (call-centre gang)។ លោក Anutin មិនបានធ្វើគ្រប់គ្រាន់ទេដើម្បីដោះស្រាយបញ្ហា៕
Post a Comment