លោក ពុយ គា អញ្ជើញចូលរួម «វេទិកាសារព័ត៌មានផ្លូវមួយខ្សែក្រវាត់មួយ» នៅខេត្តជាំងស៊ី ប្រទេសចិន
ភ្នំពេញ៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងលោក លាង ដឺលុច នាយកប្រតិបត្តិ បានចេញដំណើរទៅចូលរួមក្នុង «វេទិកាសារព័ត៌មានផ្លូវមួយខ្សែក្រវាត់មួយ» រយៈពេល១សប្តាហ៍នៅក្នុងខេត្តជាំងស៊ី ប្រទេសចិនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។
វេទិកាអន្តរជាតិនេះនឹងប្រព្រឹត្តិទៅក្រោមមូលបទ៖ «ការលើកកម្ពស់កិច្ចសន្ទនាលើអរិយធម៌ និង ទំនើបភាវូបនីយកម្មសកលជាមួយនឹងអំណាចរបស់អ្នកសារព័ត៌មាន» ដែលត្រូវបានរៀបចំឡេីងដោយសមាគមអ្នកសារព័ត៌មានចិន (All-China Journalists Association) ដែលមានសមាជិករបស់ខ្លួនរហូតដល់ជាង១លាននាក់៕



Post a Comment