មន្ត្រីជំនាញបរិស្ថានខេត្តមណ្ឌលគិរី ស្នើឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការបរបាញ់ និងដាក់អន្ទក់សត្វព្រៃ
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ លោក ហាក់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយមានការសម្របសម្រួលពីលោក ឈាវ ងីឈាន់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារចល័ត នៃមន្ទីរបរិស្ថានខេត្ដនិងមានសហការជាមួយស្នាក់ការត្រពាំងត្រាច កម្លាំងអធិការដ្ឋាននគរបាល ស្រុកកោះញែក និងអាជ្ញាធរភូមិឃុំស្រែហ៊ុយ ដឹកនាំដោយ លោក ស៊ុយ វាត ប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ប្រចាំស្រុកកោះញែក បានចុះឆែកឆេរ លំនៅដ្ឋាន ឈ្មោះ ឈើន តាលាវ ភេទប្រុស ដែលមានទីលំនៅ ត្រង់ចំណុចនិយាមកា៧២៣៩៧៨,១៤៤៦៤០៨ ស្ថិតនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក រកឃើញវត្ថុតាងល្មើសរួមមាន ១,សាច់ទន្សោងចំនួន៣១គីឡូក្រាម។ ២,ជញ្ជីងថ្លឹងសាច់ ចំនួន៣ជញ្ជីង។ ៣,អន្ទាក់ខ្សែគោ ចំនួន១ខ្សែ។ ៤,អន្ទាក់ខ្សែកាប ចំនួន៦០ខ្សែ។ ៥,រណាយន្ត ចំនួន១គ្រឿង។ ៦,ទូរសព្ទដៃ ម៉ាកvivoចំនួន១គ្រឿង។ក្នុងប្រតិបត្តិការនោះ ឈ្មោះ ឈើន តាលាវ ដែលត្រូវជាម្ចាស់ផ្ទះខាងលើ បានរត់គេចខ្លួនបាត់ ។ចំណែកវត្ថុតាងទាំងអស់ខាងលើ បានយកទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។
Post a Comment