សហរដ្ឋអាមេរិក ទទូចឱ្យបញ្ឈប់ជម្លោះប្រដាប់អាវុធជាបន្ទាន់រវាងកម្ពុជា និងថៃ

វ៉ាស៊ីនតោន៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា (ពេលវេលានៅអាមេរិក) សហរដ្ឋអាមេរិក បានទទូចឱ្យបិទបញ្ចប់ទៅវិញជាបន្ទាន់ នូវការផ្ទុះជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ស្តីពីការប្រយុទ្ធគ្នារវាងកម្ពុជានិងថៃ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកសូមទទូចឱ្យបញ្ឈប់អរិភាពទាំងអស់ជាបន្ទាន់ ហើយការពារអាយុជីវិតជនស៉ីវិល និងស្វែងរកដំណោះស្រាយ​ដោយសន្តិវិធីសម្រាប់ជម្លោះ»

គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ បានផ្ទុះឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅពេលដែល​កងទ័ពរបស់ថៃ បានបើកការវាយប្រហារឈ្លានពានមកលើកងទ័ពកម្ពុជា នៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ជាហេតុបង្ខំឱ្យ​ភាគីកម្ពុជាអនុវត្តសិទ្ធិការពារខ្លួនវាយបកត្រឡប់ទៅវិញ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា៕(ប្រភព៖ AFP)



 

Powered by Blogger.