រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបិទសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០
ខេត្តសៀមរាប៖ បន្ទាប់ពីដំណើរការអស់រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ រួចមក អង្គសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (AMS) លើកទី២០ ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ» បានប្រារព្ធពិធីបិទប្រកបដោយជោគជ័យ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា ក្រសួងព័ត៌មាន។
សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (AMS) លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឱកាស គឺជាការប្រមូលនូវអ្នកដែលមានបទពិសោធខាងផ្សព្វផ្សាយវិទ្យុ ទូរទស្សន៍ និងអ្នកប្រកបវិជ្ជាជីវៈខាងសារព័ត៌មាន ចែករំលែកនូវមេរៀនបទពិសោធ ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងតំបន់និងសកលលោក។
កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីជាការលើកកម្ពស់តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព និងប្រជាធិបតេយ្យ។ កិច្ចប្រជុំបានធ្វើការពិភាក្សាអំពីទំនួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការធានានូវចីរភាពសង្គម និងការដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យ៕






Post a Comment