កម្ពុជា នឹងបន្តចរចាជាមួយអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយ បដិការបន្ថែមទៀត បន្ទាប់ពី អាម៉េរិកបានថយពន្ធពី ៤៩% មក ៣៦%
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានក្រុមការងារ ចំពោះកិច្ចសម្របសម្រួល ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក បានបញ្ជាក់ពីជំហរ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយបដិការបន្ថែមទៀត ។
តាមរយៈការជូនដំណឹងជាផ្លូវការនេះ
អត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បានធ្លាក់ចុះពី ៤៩% មកនៅត្រឹម ៣៦%
ពោលគឺបានថយចុះចំនួន ១៣% (ប្រៀបធៀបជាភាគរយថយចុះប្រមាណ ២៦,៥% បើធៀបនឹងអត្រាពន្ធដែលបានដាក់ចេញកាលពីថ្ងៃទី២ មេសា ២០២៥) ធ្វើឱ្យ
កម្ពុជា គឺជាប្រទេសស្ថិតនៅលើកំពូលតារាង ដែលទទួលបានការបន្ថយអត្រាពន្ធខ្ពស់ជាងគេ
ក្នុងចំណោមប្រទេសទាំង១៤ ដែលបានប្រកាសនៅក្នុងសេចក្តីជូនដំណឹងខាងលើ។
ការបញ្ចុះអត្រាពន្ធនេះ
គឺជាលទ្ធផលវិជ្ជមានដែលកើតចេញ ពីការចរចារដោយស្មោះត្រង់
ជាមួយនឹងភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (United States Trade
Representative – USTR) ។
ក្នុងសន្និសីទសារព័ត៌មាន
លទ្ធផលនៃការចរចាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលបានថយចុះពី ៤៩% មក
៣៦% នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា
ក្នុងការបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយបដិការនេះបន្ថែមទៀត
។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា
ក្រុមការងារចំពោះកិច្ច បាននិងកំពុងបន្តការងារយ៉ាងសស្រាក់សស្រាំ
ក្នុងការទំនាក់ទំនងជាមួយភាគី តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR)
ដើម្បីបន្តកិច្ចចរចានេះ៕
Post a Comment